ការដំនើរការស៊ីមកាត “SUGOI SIM” ដែលអាចប្រើប្រាស់បាននៅប្រទេសជប៉ុន
FAQ
▶ អំពីឧបករណ៏ ▶ អំពីការទូទាត់ប្រាក់ ការបង់ប្រាក់ និង ទូទាត់ប្រាក់
▶ មាតិកាសេវាកម្ម ▶ គាំទ្រ
▶ Application និងរបៀបប្រើប្រាស់ ▶ ការលួច និង បាត់បង់
អំពីឧបករណ៏
▲ត្រលប់ទៅខាងលើវិញ
មាតិកាសេវាកម្ម
  • តើអ្នកប្រើប្រាស់អាចប្តូរអ្នកផ្គត់ផ្គងសេវា រឺ ក៏ពន្យាពេលប្រើប្រាស់បានឬទេ?
    វាពិតជាមិនអាចផ្លាស់ប្តូរសេវាពត៌មានលំអិត ការពន្យាពេល និងការទិញបន្ថែមនៅទិន្នន័យបានទេ។ សូមមេត្តាទិញនូវកាតថ្មីមួយទៀត។
  • តើអាចធ្វើការហៅចេញជាសំលេងបានទេ?
    កាតនេះគឺសំរាប់តែទំនាក់ទំនងទិន្នន័យ។ វាអាចប្រើប្រាស់បានក្នុងការហៅចេញប្រសិនបើអ្នកប្រើ Skype, LINE -ល-។
  • តើវាអាចផ្ញើរសារខ្លីៗបានទេ?
    សុំទោស វាពិតជាមិនអាចផ្ញើរសារខ្លីៗបានទេ។
  • តើវាអាចប្រើប្រាស់ក្រៅពីប្រទេសជប៉ុនដែររឺទេ?
    សុំទោស ស៊ីមកាតនេះមិនអាចប្រើប្រាស់ ក្រៅប្រទេសជប៉ុនបានទេ។
  • តើកាតនេះផុតកំនត់ថ្ងៃណា? តើកាតនេះអាចយកត្រលប់ឲ្យវិញបានទេពេលផុតកំនត់?
    APN setting ពិតជាសំខាន់ណាស់ (បើកឲ្យដំនើរការ) ក្នុងប្រទេសជប៉ុនហើយវាបានសរសេរួចស្រេចនៅលើកញ្ចប់។ កាតដែលផុតកំនត់មិនអាចប្រើប្រាស់បានទេ។ សុំទោស ពួកយើងមិនអាចទទួលយកនូវកាតដែលហួសកំនត់មកវិញនោះទេ។
  • តើវាអាចទៅរួចដែររឺទេប្រសិនណាដែលអ្នកប្រើមុនថ្ងៃផុតកំនត់7ថ្ងៃ?
    បាទ/ចាស បើសិន APN settingដំនើរការមុនថ្ងៃផុតកំនត់ដែលបានសរសេរនៅលើកញ្ចប់ កាតអាចប្រើប្រាស់បាន7ថ្ងៃចាប់ពីថ្ងៃដែលអ្នកដាក់ដំនើរការ។
  • តើ data trafficត្រូវពិនិត្យដោយវិធីណា?
    ក្នុងករណីដែលចំនួនទិន្នន័យប្រើដល់200MB នោះល្បឿននៃការទំនាក់ទំនងនឹងនៅសល់200kbpsប៉ុណ្ណោះ ប៉ុន្តែលោកអ្នកអាចប្រើប្រាស់បាននៅល្បឿនធម្មតា200MB សំរាប់ 24 hours ចាប់ពីម៉ោង 0:00 ក្នុងថ្ងៃបន្ទាប់។
  • តើ PIN codeត្រូវបានកំនត់ទុកជាមុន?
    វាត្រូវបានដាក់ដូចជាលេខ“0000” ហើយអាចផ្លាស់ប្តូរបាន។ ដើម្បីប្តូរវិធី សូមមេត្តាមើលសៀវភៅដៃដែលអ្នកប្រើប្រាស់។
  • PINគឺជាប់សោរ។ តើត្រូវធ្វើដូចម្តេចដើម្បីដោះសោរ?
    ប្រសិនបើអ្នកមានសំនួរ សូមសរសេរលិខិតស្នើរសុំ។
▲ត្រលប់ទៅខាងលើវិញ
Application និងរបៀបប្រើប្រាស់
  • តើកាតនេះអាចទិញប្រើប្រាស់បានសំរាប់មនុស្សមិនទាន់គ្រប់អាយុទេ?
    បាទ/ចាស កាតនេះអាចទិញ និង ប្រើប្រាស់បានគ្រប់មនុស្សទាំងអស់។
  • តើក្រុមហ៊ុន រឺ សាជីវកម្មអាចទិញកាតនេះឲ្យបុគ្គលិកប្រើប្រាស់បានដែររឺទេ?
    បាទ/ចាស អាចទិញបានសំរាប់ប្រើប្រាស់គ្រប់ៗគ្នា។ តែសូមចងចាំថា បន្ទាប់ពីដំនើរការហើយ លោកអ្នកប្រើបានមុនពេលកាតផុតកំនត់។
  • តើជនបរទេសអាចប្រើស៊ីមនេះបានទេ?
    បាទ/ចាស កាតនេះអាចទិញប្រើបានគ្រប់ៗគ្នា។
  • តើថ្ងៃណាដែលគេចាប់ផ្តើមឲ្យប្រើប្រាស់?
    ថ្ងៃដែល APN setting ត្រូវបានដាក់ដំនើរការនៅជប៉ុនជាថ្ងៃដែលចាប់ផ្តើម។ យ៉ាងណាក៏ដោយ កាតនិងមិនអាចប្រើប្រាស់បាន បើសិនវាផុតកំនត់ដែលបានសរសេរនៅលើកញ្ចប់។
  • ខ្ញុំធ្វើឲ្យស៊ីមកាតខ្ញុំខូច។ តើខ្ញុំអាចផ្លាស់ប្តូរ រឺ យកទៅឲ្យក្រុមហ៊ុនបានទេ?
    សុំទោស ស៊ីមកាតមិនអាចផ្លាស់ប្តូរ រឺ ឲ្យមកក្រុមហ៊ុនបានទេ។ សូមមេត្តាកុំធ្វើឲ្យវាខូច។
▲ត្រលប់ទៅខាងលើវិញ
អំពីការទូទាត់ប្រាក់ ការបង់ប្រាក់ និង ទូទាត់ប្រាក់
  • តើរបៀបបង់ប្រាក់ដូចម្តេចដែលអាចទទួលយកបាន?
    របៀបបង់ប្រាក់ត្រូវបានធ្វើឡើងនៅហាងដែលអ្នកទិញស៊ីមកាត។ សូមមេត្តាទំនាក់ទំនងហាងផ្ទាល់នៅពេលដែលអ្នកចង់ទិញ។
  • តើពេលណាត្រូវបង់ប្រាក់?
    ការបង់ប្រាក់គឺនៅពេលដែលអ្នកទិញស៊ីម។ វាគ្មានការបង់លុយបន្ថែមទៀតទេ។
គាំទ្រ ▲ត្រលប់ទៅខាងលើវិញ
  • តើសំនួរបន្ថែមដែលគ្មាននៅក្នុង FAQអាចសួរបាននៅឯណា?
    សូមមេត្តាបំពេញនៅក្នុងលិខិតសួរពត៌មាន។
ការលួច និង បាត់បង់ ▲ត្រលប់ទៅខាងលើវិញ
  • ខ្ញុំបាត់ស៊ីមកាត។ តើខ្ញុំអាចបញ្ឈប់សេវាប្រើប្រាស់បណ្តោះអាសន្នបានទេ?
    សុំទោស វាមិនអាចទៅរួចទេ។ កាតមិនអាចភ្ជាប់ម្តងវិញបានទៀតទេបន្ទាប់ពីដាក់ឲ្យដំនើរការម្តងរួចហើយ។ វានិងបន្តដំនើរការរហូតដល់7ថ្ងៃដែលបានកំនត់ចាប់គិតរាប់ពីថ្ងៃអ្នកបង់ប្រាក់រួច។
▲ត្រលប់ទៅខាងលើវិញ

© XQUEST (Thailand) Co.,Ltd. All Rights Reserved.