ការដំនើរការស៊ីមកាត “SUGOI SIM” ដែលអាចប្រើប្រាស់បាននៅប្រទេសជប៉ុន
របៀបប្រើប្រាស់
STEP .01 គ្រាន់តែប្តូរស៊ីមកាតនៅលើយន្តហោះបន្ទាប់ពីចេញដំនើរ បន្ទាប់មករួចរាល់ជាស្រេច!
STEP .02 គ្រាន់តែកំនត់ APNនៅលើ smart phoneរបស់លោកអ្នកនៅពេលទៅដល់ប្រទេសជប៉ុន *ប្រសិនបើលោកអ្នកមិនដឹងពីវិធីនៃការកំនត់setting សូមធ្វើការទាក់ទងទៅហាងលក់ទូរស័ព្ទ
APN setting (សូមផ្លាស់ប្តូរ settingតាមស្ថានីយដែលមានពត៌មានដូចខាងក្រោម) លោកអ្នកអាចប្រើប្រាស់ស៊ីមកាតបានដោយប្តូរ APN setting បន្ទាប់ពីការប្តូរស៊ីមកាតរួច
សំរាប់អ្នកប្រើប្រាស់ iPhone/iPad
សូមពិនិត្យ setting លំអិត អំពី APN setting
ប្រសិនបើអ្នកប្រើប្រាស់ iPhone/iPad វាពិតជាសំខាន់ណាស់ក្នុងការដំឡើងគោលដៅជាក់លាក់មុនពេលធ្វើដំនើរ។ សូមចូលទៅកាន់គេហទំព័រ Safari application នៅក្នុង iPhone ហើយទាញយក profile ។ Profile នេះអាចប្រើប្រាស់បានរាល់ iPhone4/4s and iPhone5។ បើសិនជាអ្នកឃើញមានបិតរូបពណ៌ខៀវនៅលើស៊ីមកាត សូមបង្កើត APN នៅក្នុងទូរស័ព្ទ
■NAME ■APN ■User Name ■Password ■Authentication type ■PDP type (ex:umbjp) umbjp.com umobile@umobile.jp jpn CHAP or PAP IP
បើសិនជាអ្នកឃើញមានបិតរូបពណ៌ក្រហមនៅលើស៊ីមកាត​
សូមបង្កើត APN នៅក្នុងទូរស័ព្ទ
■NAME ■APN ■User Name ■Password ■Authentication type ■PDP type

pocketsim

 

dm.jplat.net

 

pocket@sim

 

japan

 

CHAP or PAP

 

IP

អំពីស៊ីមកាត ស៊ីមកាតគឺជា ICកាតដែលអតិថិជនរក្សានូវលេខទូរស័ព្ទ ហើយវាមានតួនាទីសំរាប់ទាក់ទងគ្នាផងដែរ។ ក្នុងការដាក់ស៊ីមកាតទៅក្នុងឧបករណ៏ ហើយរបៀបប្រើប្រាស់មានភាពខុសគ្នាពីឧបករណ៏មួយទៅឧបករណ៏មួយ ដូចនេះសូមមេត្តាត្រួតពិនិត្យ User's Manual។ របៀបដកស៊ីមកាតចេញ៖ ■ ពាក់ស្រោមដៃ បន្ទាប់មករុញស៊ីមកាតបញ្ចេញ * នៅពេលកំពុងដោះស៊ីមកាតចេញ សូមប្រុងប្រយ័ត្ន ដើម្បីការពារកុំឲ្យមានរបួសដៃ រឺ ម្រាមដៃអ្នក។ * សូមពាក់ស្រោមដៃដើម្បីការពារការប៉ះផ្ទាល់ជាតិលោហៈ សូមប្រើក្រណាត់ទន់ហើយស្ងួតដើម្បីជូតមុន ពេលប្រើប្រាស់។ ■ ដកស៊ីមកាតចេញជាការស្រច។ * ដើម្បីដាក់ស៊ីមកាតចូលវិញ សូមមេត្តាធ្វើតាមការណែនាំពី User's Manual ▲ត្រលប់ទៅខាងលើវិញ អំពីលេខកូដ នឹង ការដាក់លេខកូដ៖ ■ ស៊ីមកាតមានលេខកូដសំងាត់២ មួយដាក់ជាឈ្មោះ [PIN Code] នឹងមួយទៀត[PIN2 code]។ ការដាក់កូដពិតជាសំខាន់[PIN1 code] នឹង [PIN2 code] គឺ [0000] តែយ៉ាងណាក៏ដោយលេខកូដអាចកែបាន។ ចំនែកការផ្លាស់ប្តូរលេខកូដ សូមមេត្តាធ្វើតាមការពន្យល់ពី User's Manual។ ■ ប្រសិនបើ [PIN Code] នឹង [PIN2 code] ត្រូវបានវាយខុស៣ដង ស៊ីមកាតនឹងត្រូវបិទ ហើយនិងមិនអាច ប្រើប្រាស់បាន។ ដើម្បីធ្វើឲ្យដំនើរការបានវិញ លោកអ្នកត្រូវ[PIN unlock code]។ ក្នុងករណីដែលអតិថិជន ត្រូវការ [PIN unlock code] ហើយស៊ីមកាតត្រូវបានបិទជាបណ្តោះអាសន្ន សូមមេត្តាទំនាក់ទំនងមកកាន់ យើងខ្ញុំ។ * សូមមេត្តាប្រុងប្រយ័ត្នកុំឲ្យភ្លេចនូវ [PIN1 Code] នឹង [PIN2 code]. ▲ត្រលប់ទៅខាងលើវិញ ការណែនាំគួរចងចាំ នឹង ការបង្កាទុកពេលពេលកាន់ស៊ីមកាត៖ ■ មិនត្រូវដាក់ស៊ីមកាតដោយបង្ខំនៅពេលដែលពិបាកដាក់ចូល សូមមេត្តាអានការណែនាំ User's Manual ឲ្យបានត្រឹមត្រូវ។ ការដាក់ចូលមិនប្រក្រតីអាចធ្វើឲ្យស៊ីមកាតខូច ដូចនេះសូមប្រើប្រាស់ដោយមានការប្រុងប្រយ័ត្ន។ ■ ត្រូវរក្សាផ្នែកលោហៈធាតុឲ្យស្អាត។ សូមមេត្តាជូតដោយប្រើប្រាស់នូវក្រណាត់ទន់ នឹង ស្ងួត។ ■ សូមប្រុងប្រយ័ត្នកុំពាល់ផ្នែកលោហៈធាតុ ព្រោះវាអាចបង្កឲ្យមានការដំនើរការមិនត្រឹមត្រូវ។ ■ មិនត្រូវដាក់ស៊ីមកាតផ្តុំចូលគ្នាទេ។ ធ្វើដូចនេះ វាអាចធ្វើឲ្យស៊ីមកាតបាត់បង់ទិន្នន័យ រឺ ដំនើរការមិនប្រក្រតី។ ■ មិនត្រូវពត់ ទំលាក់ ដាក់ត្រាំក្នុងទឹក ឬ ដាក់ស៊ីមកាតនៅក្រោមវត្ថុរឹងណាក៏ដោយ។ ធ្វើបែបនេះ វាអាចធ្វើឲ្យស៊ីមកាតបាត់បង់ទិន្នន័យ រឺ ដំនើរការមិនប្រក្រតី។ ■ សំរាប់ការរក្សាទុក សូមចៀសវាងការដាក់ស៊ីមកាតក្តៅខ្លាំង រឺ មានជាតិសំនើម។ វាអាចធ្វើឲ្យស៊ីមកាតបាត់បង់ទិន្នន័យ រឺ ដំនើរការមិនប្រក្រតី។ ■ សូមកត់ត្រាពត៌មានរាល់ការបញ្ចូលទិន្នន័យក្នុងស៊ីមកាតរបស់អ្នក ព្រោះវាមានភាពងាយស្រួលពេលទាញយកឯកសារមកវិញ។ សូមមេត្តាប្រុងប្រយ័ត្ន ក្រុមហ៊ុននិងមិនទទួលខុសត្រូវរាល់ការបាត់បង់ទិន្នន័យទេ។ ■ នៅពេលដែល NTT docomo’s data ជាបណ្តាញទំនាក់ទំនង វាត្រូវបានគេប្រើប្រាស់ អតិថិជនអាចប្រើប្រាស់ដោយសេរីគ្រប់ទីកន្លែងនៅប្រទេសជប៉ុន។ ■ ស៊ីមកាតនេះប្រើប្រាស់ក្នុងការទំនាក់ទំនង។ សំរាប់ការហៅចេញ សូមមេត្តាប្រើកម្មវិធីសំរាប់ការហៅ ចេញ។ ■ ស៊ីមកាតនេះអាចប្រើបានតែនៅក្នុងប្រទេសជប៉ុនតែប៉ុណ្ណោះ។ វាមិនអាចប្រើប្រាស់ក្នុងប្រទេសថៃ រឺ ប្រទេសដទៃទៀតបានទេ។ ■ ក្នុងអំឡុងរយៈពេលមួយថ្ងៃ ចាប់ពីម៉ោង 00:00〜23:59 (ម៉ោងប្រទេសជប៉ុន) លោកអ្នកអាចប្រើប្រាស់ data transmission ដល់ទៅ 200MB។ ពីម៉ោង00:00ទៅថ្ងៃបន្ទាប់ លោកអ្នកនិងមានការផ្តល់ជូន200MB បន្ថែមទៀត។ ■សំរាប់ល្បឿនការបញ្ជូនទិន្នន័យ៖ ទាញយកឯកសារ150Mbps / បញ្ចូលឯកសារបាន 50Mbps.
■ស៊ីមកាតអាចប្រើប្រាស់បានដល់7ថ្ងៃបន្ទាប់ពី APN setting ត្រូវបានដំនើរការរួច។ ■សំរាប់ការទិញបន្ថែមនូវចំនួនទិន្នន័យ រឺ ផ្លាស់ប្តូរគំរោងគឺមិនត្រូវបានអនុញ្ញាតិ។ ■ស៊ីមកាតនេះមានទំហំប៉ុនទៅនិង microSIM card។ ដូចនេះ វាពិតជាសំខាន់ក្នុងការប្រើប្រាស់ឧបករណ៏ជំនួយ។ ■NTT docomo’s 3G/4G LTE គឺត្រូវបានប្រើប្រាស់។ យ៉ាងណាក៏ដោយគឺអាស្រ័យលើប្រភេទនៃឧបករណ៏ដែលប្រើប្រាស់ មានឧបករណ៍​ពីរប្រភេទដែលអាចប្រើជាមួយ 3Gបាន ហើយនិងឧបករណ៏ខ្លះផ្សេងទៀតមិនអាចប្រើប្រាស់បាន។ ■សំរាប់ស្ថានីយដែលមិនមាននៅខាងក្រោមគឺមិនអា ចប្រើប្រាស់សេវាកម្មនេះបានទេ។ សំរាប់ស្ថានីយមួយចំនួន លោកអ្នកអាចទំទាក់ទំនងទៅកាន់ហាង រឺ អ្នកផលិត។ LTE:2100MHz/1500MHz/800MHz W-CDMA/HSDPA/HSUPA:2100MHz/800MHz ■ SUGOI SIM ដែលត្រូវបានប្រើប្រាស់រាល់ស្ថានីយសំរាប់ទំនាក់ទំនង នឹង ល្បឿនរបស់4G / 3G គឺវាអាស្រ័យតាមតំបន់។ តំបន់ខ្លះ មិនសូវមានបណ្តាញទាក់ទង រឺក៏គ្មានតែម្តង។ ■ ស៊ីមកាតនេះមានថ្ងៃផុតកំនត់ប្រើប្រាស់។ សូមដាក់ APN ក្នុងប្រទេសជប៉ុននិងការបរិច្ឆេទថ្ងៃកំនត់ប្រើប្រាស់ដែលសរសេរនៅលើកញ្ចប់ ហើយការដំនើរការរបស់ស៊ីមកាត។ ប្រសិនបើ APN setting មិនរួចរាល់ដល់ថ្ងៃកំនត់ ស៊ីមកាតគឺមិនអាចប្រើប្រាស់បានទេ។ ■ បន្ទាប់ពីទិញស៊ីមកាត ហើយលោកអ្នកមិនបានដាក់ឲ្យដំនើរការ លោកអ្នកមិនអាចផ្លាស់ប្តូរ រឺ ប្រគល់អោយវិញ រឺ សង់វិញនូវស៊ីមកាតដែលផុតកំនត់បានទេ។ ■ លោកអ្នកមិនអាចប្រើ WIFI ចែកចាយដោយនៅប្រទេសជប៉ុនបានទេ។ ■ ក្នុងករណីដែលបាត់បង់ ដោយការលួច រឺ ខូចស៊ីមកាត លោកអ្នកមិនត្រូវបានសង់ប្រាក់វិញ រឺ ធានាជូននោះទេ។ ▲ត្រលប់ទៅខាងលើវិញ របៀបបង្ការទុកជាមុន៖ ■ នៅពេលកំពុងដកស៊ីមកាតចេញ សូមពាក់ស្រោមដៃដើម្បីការពារដៃរបស់អ្នក។ សូមកុំទាញចេញដោយបង្ខំ ធ្វើដូចនេះលោកអ្នកអាចទប់ស្កាត់មិនឲ្យមានរបួស។ ■ មិនត្រូវដាក់ស៊ីមកាតនៅលើកន្លែងចំអិនអាហារមានកំដៅក្តៅ រឺ ដាក់នៅកន្លែងដែលមានសំពាធខ្ពស់ ដូចជា ម៉ាស៊ីនកំដៅអាហារជាដើម សូមចៀសវាងឲ្យផុតនូវការរលាយ, កំដៅខ្ពស់, ផ្សែង, ភ្លើង, បាត់បង់ឯកសារ និង ការប្រើប្រាស់ខុសប្រក្រតី។ ■ មិនត្រូវប្រើ រឺ ដាក់ស៊ីមកាតនៅកន្លែងដែលមានកំដៅខ្ពស់ ដូចជា ជិតភ្លើង កន្លែងចំអិនអាហារ .ល. សូមចៀសវាងឲ្យផុតនូវការរលាយ, កំដៅខ្ពស់, ផ្សែង, ភ្លើង, បាត់បង់ឯកសារ និង ការប្រើប្រាស់ខុសប្រក្រតី។ ■ ដាក់ស៊ីមកាតឲ្យឆ្ងាយពីក្មេង ដើម្បីការពារការយកទៅលេប ដែលអាចបង្កររបួសស្នាមផ្សេងៗ។ ▲ត្រលប់ទៅខាងលើវិញ

© XQUEST (Thailand) Co.,Ltd. All Rights Reserved.